មាតិកា
ការចុះពិនិត្យការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ នៅក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២២ មិថុនា ២០២១
85
ថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីកម្មវិធីAspire និងមន្ត្រីផ្សព្វផ្សាយឃុំសាមគ្គី បានចុះពិនិត្យការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ របស់កសិករ សាយ សុខឿន រស់នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយទទួលបានការគាំទ្រផ្ទះសំណាញ់ពីកម្មវិធី Aspire កសិកររូបនេះបានធ្វើការដាំដុះក្រញ៉ាញ់ ស្ពៃជ្រក់ ស្ពៃខៀវ និងខាត់ណាដើម ជាពពួកបន្លែយកស្លឹក ដោយគាត់លើកឡើងថា បន្លែដែលគាត់ដាំទាំងនេះបើដាំក្រៅផ្ទះសំណាញ់គឺត្រូវការការថែទាំខ្លាំងជាពិសេសនៅរដូវភ្លៀងនេះ ដោយគាត់ប្រៀបធៀបថាពេលបានដាំក្នុងផ្ទះសំណាញ់បន្លែរបស់គាត់លូតលាស់ល្អ និងចំណាយពេលតិចក្នុងការថែទាំ ជាពិសេសកាត់បន្ថយនូវការប្រើប្រាស់ថ្នាំសម្លាប់សត្វចង្រៃ។ គាត់ពិតជាសប្បាយរីករាយមែនទែន ដែលអាចបង្កបង្កើនផលដំណាំបន្លែទាំងនេះបាន ផ្ទុយពីការដាំបន្លែទាំងនេះក្រៅផ្ទះសំណាញ់។ គាត់បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ដល់ផ្ទះសំណាញ់ជូនគាត់ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter