ចេញផ្សាយ ២១ មិថុនា ២០២១
83
ថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ចេង សំណាង ប្រធានក្រុមការងារកម្មវិធីAspire បានដឹកនាំមន្ត្រី ៤រូប រួមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំកំពង់សីលា និងឃុំអូរបាក់ ចុះ÷
១/ពិធីគាំទ្រទុនសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ នៅឃុំកំពង់សីលា និងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ សរុបមាន ៥៥គ្រួសារ ឃុំកំពង់សីលាមាន ២៩គ្រួសារ និងឃុំអូរបាក់រទេះមាន ២៦គ្រួសារ ដោយក្នុងមួយក្នុងមួយគ្រួសារទទួលបាន÷
-ជីសរីរាង្គចំនួន ១បាវ។
-គ្រាប់ពូជ៥មុខ ចំនួន ៥កំប៉ុង។
-ប្លាស្ទិកគ្រប់រងចំនួន ១ដុំ ប្រវែង ៤០០ម៉ែត្រ។
២/ធ្វើវេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគីលើបណ្តុំអាជីវកម្មដំណាំបន្លែ បណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងបណ្តុំអាជីវកម្មចិញ្ចឹមគោ នៅឃុំកំពង់សីលា និងឃុំអូរបាក់រទេះ សមាសភាពចូលរួម មានមេឃុំ អាជ្ញាធរភូមិ ឃុំ ស្រុក ប្រធានបណ្តុំ និងសមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត។