មាតិកា
ការចុះស្រង់ទិន្នន័យការបង្ករបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ២០ មិថុនា ២០២១
69
ថ្ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១÷ ១/ស្រុកព្រៃនប់÷ -ការភ្ជួររាស់: អនុវត្តបាន ៨៤ហិកតា បូកយោងចំនួន ៨៨០៤ហិកតា ស្មើនឹង ៧៨.៣៣ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ១១១ហិកតា បូកយោងចំនួន ៨៧០២ហិកតា ស្មើនឹង ៧៧.៤២ភាគរយ នៃផែនការប្រចាំឆ្នាំ។ ២/ស្រុកកំពង់សីលា÷ -ការភ្ជួររាស់: អនុវត្តបាន ៦១ហិកតា បូកយោងចំនួន ១២៨៩ហិកតា ស្មើនឹង ៧៣.២៤ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ៥៧ហិកតា បូកយោងចំនួន ១២៤១ហិកតា ស្មើនឹង ៧០.៥១ភាគរយ នៃផែនការប្រចាំឆ្នាំ។ +សរុបទូទាំងខេត្ត÷ -ការភ្ជួររាស់: អនុវត្តបាន ១៤៥ហិកតា បូកយោងចំនួន ១០០៩៣ហិកតា ស្មើនឹង ៧៧.៦៤ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ១៦៨ហិកតា បូកយោងចំនួន ៩៩៤៣ហិកតា ស្មើនឹង ៧៦.៤៨ភាគរយ នៃផែនការប្រចាំឆ្នាំ។
ចំនួនអ្នកចូលទស្សនា
Flag Counter