ចេញផ្សាយ ១៦ មិថុនា ២០២១
90
ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ចេង សំណាង ប្រធានក្រុមទីប្រឹក្សាកម្មវិធីAspireខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី ៣រូប ចូលរួមកម្មវិធី÷
១/បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំបន្លែក្នុងផ្ទះសំណាញ់ដែលបណ្តុះបណ្តាលដោយគ្រូបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ផ្ទះសំណាញ់ មានកសិករចូលរួម១០នាក់នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២/បន្តដឹកនាំក្រុមការងារ ចុះធ្វើវេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគី នៅឃុំអណ្តូងថ្ម ឃុំព្រៃនប់ និងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមាសភាពចូលរួម មានប្រធានបណ្តុំ និងសមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត។ ជាលទ្ធផល បានធ្វើកិច្ចសន្យារវាងអ្នកទិញបន្លែ ជាមួយសមាជិកបណ្តុំអាជីវកម្មដំណាំបន្លែបានរួចរាល់ចំនួន ៣កិច្ចសន្យា