ចេញផ្សាយ ១៦ មិថុនា ២០២១
95
ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ បានចូលរួមពិនិត្យការចុះវាស់វែងដី តាមការអញ្ជើញរបស់រដ្ឋបាលស្រុក ដឹកនាំដោយលោក ឃន ម៉ន នាយករងរដ្ឋបាលសាលាស្រុក មានការចូលរួម នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ អនុប្រធានការិយាល័យភូមិបាលស្រុក ប្រធានការិយាល័យសេដ្ឋកិច្ច និងសហគមន៍ ប្រធានច្រកចេញ ចូលតែមួយ មេឃុំ មេភូមិ និងតំណាងម្ចាស់ដី មានទីតាំងស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។