ចេញផ្សាយ ១៦ មិថុនា ២០២១
89
ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារប្រចាំខែកក្កដា ឆ្នាំ២០២១ តាមវីដេអូ Conference សមាសភាពចូលរួមមានលោក នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក នាយខណ្ឌរដ្ឋបាលជលផល លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីរាជការក្រោមឱវាទមន្ទីរទាំងមូល ដោយពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយរបស់ខណ្ឌ និងការិយាល័យនីមួយៗ។