មាតិកា
ការចុះស្រង់ទិន្នន័យការបង្ករបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៥ មិថុនា ២០២១
94
ថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១÷ ១/ស្រុកព្រៃនប់÷ -ការភ្ជួររាស់: អនុវត្តបាន ៩៤ហិកតា បូកយោងចំនួន ៨២៩១ហិកតា ស្មើនឹង ៧៣.៩៦ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ១២៨ហិកតា បូកយោងចំនួន ៧៩៤២ហិកតា ស្មើនឹង ៧០.៦៦ភាគរយ នៃផែនការប្រចាំឆ្នាំ។ ២/ស្រុកកំពង់សីលា÷ -ការភ្ជួររាស់: អនុវត្តបាន ៣៥ហិកតា បូកយោងចំនួន ៩៩១ហិកតា ស្មើនឹង ៥៦.៣១ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ៤០ហិកតា បូកយោងចំនួន ៩៦៨ហិកតា ស្មើនឹង ៥៥.០០ភាគរយ នៃផែនការប្រចាំឆ្នាំ។ +សរុបទូទាំងខេត្ត÷ -ការភ្ជួររាស់: អនុវត្តបាន ១២៩ហិកតា បូកយោងចំនួន ៩២៨២ហិកតា ស្មើនឹង ៧១.៤០ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ១៦៨ហិកតា បូកយោងចំនួន ៨៩១០ហិកតា ស្មើនឹង ៦៨.៥៤ភាគរយ នៃផែនការប្រចាំឆ្នាំ។
ចំនួនអ្នកចូលទស្សនា
Flag Counter