ចេញផ្សាយ ១៥ មិថុនា ២០២១
90
ថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១
មន្ត្រីកម្មវិធីAspire និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះត្រួតពិនិត្យតាមដាន ការសាងសង់ស្នាក់ការលក់ផលិតផលកសិកម្ម របស់កសិករ ក្នុងឃុំវាលរេញ ឃុំសំរុង ឃុំអណ្តូងថ្ម និងឃុំសាមគ្គី។ ជាលទ្ធផល នៅឃុំនៅ÷
១/ ស្នាក់ការលក់ផលិតផលនៅសាមគ្គីត្រូវបានសាងសងរួចជាស្ថាពរ។
២/ ស្នាក់ការលក់ផលិតផល នៅឃុំវាលរេញ សាងសងបាន ប្រមាណជា ៨៥ភាគរយ។
៣/ ស្នាក់ការលក់ផលិតផល នៅឃុំសំរុង ត្រូវបានបញ្ចប់ជាស្ថាពរ។
៤/ ស្នាក់ការលក់ផលិតផល នៅឃុំអណ្ដូងថ្ម សាងសងបាន ប្រមាណជា ៧៥ភាគរយ។