មាតិកា
ការចុះស្រង់ទិន្នន័យការបង្ករបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ១០ មិថុនា ២០២១
81
ថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១÷ ១/ស្រុកព្រៃនប់÷ -ការភ្ជួររាស់: អនុវត្តបាន ៥៩ហិកតា បូកយោងចំនួន ៧១៥៦ហិកតា ស្មើនឹង ៦៣.៦៧ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ៩៧ហិកតា បូកយោងចំនួន ៦៣៨៤ហិកតា ស្មើនឹង ៥៦.៨០ភាគរយ នៃផែនការប្រចាំឆ្នាំ។ ២/ស្រុកកំពង់សីលា÷ -ការភ្ជួររាស់: អនុវត្តបាន ២០ហិកតា បូកយោងចំនួន ៨៥៨ហិកតា ស្មើនឹង ៤៨.៧៥ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ២៣ហិកតា បូកយោងចំនួន ៨១៥ហិកតា ស្មើនឹង ៤៦.៣១ភាគរយ នៃផែនការប្រចាំឆ្នាំ។ +សរុបទូទាំងខេត្ត÷ -ការភ្ជួររាស់: អនុវត្តបាន ៧៩ហិកតា បូកយោងចំនួន ៨០១៤ហិកតា ស្មើនឹង ៦១.៦៥ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ១២០ហិកតា បូកយោងចំនួន ៧១៩៩ហិកតា ស្មើនឹង ៥៥.៣៨ភាគរយ នៃផែនការប្រចាំឆ្នាំ។
ចំនួនអ្នកចូលទស្សនា
Flag Counter