ចេញផ្សាយ ១០ មិថុនា ២០២១
150
ថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ចេង សំណាង ប្រធានក្រុមការងារកម្មវិធីAspire បានដឹកនាំមន្ត្រី ៤រូប លោក អ៉ីវ សៅសារិន ម្ចាស់កសិដ្ឋានព្រែកស្វាយ និងជាអ្នកផ្តល់សេវាជួលអ្នក(CO) និងភ្នាក់ងារផ្សព្វផ្សាយឃុំអូរឧកញ៉ាហេង ឃុំព្រៃនប់ ឃុំសំរុង ឃុំអណ្តូងថ្ម ឃុំកំពង់សីលា និងឃុំអូរបាក់រទេះ ចុះធ្វើវេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគី នៅឃុំអូរឧកញាហេង ឃុំសំរុងស្រុកព្រៃនប់ និងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ សមាសភាពចូលរួម មានប្រធានបណ្តុំ និងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែប រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត។ ជាលទ្ធផល បានធ្វើកិច្ចសន្យារវាងអ្នកទិញកង្កែប ជាមួយសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែបជាស្ថាពរ។