មាតិកា
ការចុះពិនិត្យមើលការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ របស់កសិករ គួយ រក្សា រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា
ចេញ​ផ្សាយ ០៨ មិថុនា ២០២១
93
ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីកម្មវិធីAspire និងភ្នាក់ងារផ្សព្វផ្សាយឃុំកំពង់សីលា បានចុះពិនិត្យមើលការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ របស់កសិករ គួយ រក្សា រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថាកសិករបានចាប់ផ្តើមបណ្តុះគ្រាប់ស្ពៃតឿ និងស្ពៃក្រញ៉ាញ់ ដោយកសិករនិយាយថា មុនទទួលបានផ្ទះសំណាញ់ គាត់មិនដែលដាំបន្លែទាំងនេះ ក្នុងរដូវមានភ្លៀងធ្លាក់នេះទេ ព្រោះមានសត្វល្អិតចង្រៃស៊ីបំផ្លាញច្រើន ណាមួយទឹកភ្លៀងដែលធ្វើឱ្យខួចបន្លែ រួមទាំងដាំដុះមិនសូវបានផលល្អ តែក្រោយទទួលបានផ្ទះសំណាញ់ គាត់អាចដាំដំណាំបន្លែទាំងនេះបានដោយមានទំនុកនឹងទទួលផលពីបន្លែវាដូចទៅនឹងប្រាំង។ កសិករបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្រ្តីកសិកម្មខេត្ត ក៏ដូចជាក្រសួងកសិកម្មដែលបានផ្តល់នូវផ្ទះសំណាញ់ដល់គាត់ ដែលធ្វើឱ្យគាត់អាចបង្កើនផលិតភាពលើការដាំដុះដំណាំបានគ្រប់រដូវ។
ចំនួនអ្នកចូលទស្សនា
Flag Counter