ចេញផ្សាយ ០៧ មិថុនា ២០២១
90
ថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១
លោក អ៊ុក ពុទ្ធា នាយ សង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានចូលរួមពិនិត្យព្រំប្រទល់សហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ និងដឹកនាំដាំបង្គោលថ្មការពារព្រំសហគមន៍ចំនួន ៤០ បង្គោល ត្រង់ចំណុចអូរព្រូសតាមព្រំប្រទល់ខាងត្បូងសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ ដែលគាំទ្រដោយអង្គការwwfដោយមានគណៈកម្មការគ្រប់គ្រងសហគមន៍ និងសមាជិកសហគមន៍ចូលរួមចំនួន ០៩ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ ០១រូប។