មាតិកា
ការចុះត្រួតពិនិត្យមើលការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់​ នៅឃុំសាមគ្គី
ចេញ​ផ្សាយ ០៧ មិថុនា ២០២១
91
ថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ លោក​ តឹក​ ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីកម្មវិធីAspire មន្ត្រីជំនាញកសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយឃុំ ចុះត្រួតពិនិត្យមើលការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់​ នៅឃុំសាមគ្គី ឃុំទឹកល្អក់​ និងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល បានណែនាំកសិករពីបច្ចេកទេសរៀបចំដីត្រៀមក្នុងការដាំបន្លែ និងបច្ចេកទេសក្នុងការប្រើប្រាស់ជីធម្មជាតិតាមបច្ចេកទេស។
ចំនួនអ្នកចូលទស្សនា
Flag Counter