ចេញផ្សាយ ០៦ មិថុនា ២០២១
92
ថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១
មន្ត្រីកម្មវិធីAspire និងភ្នាក់ងារផ្សព្វផ្សាយឃុំអូរត្រេះ បានចុះជួបកសិករ តឹប ហុឺយ រស់នៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ កសិករ តឹប ហុឺយ ប្រកបរបរធ្វើត្រីប្រលាក់ រយៈជាង១០ឆ្នាំ ដោយជ្រើសត្រី ២ប្រភេទ មានត្រីក្តចិន និងត្រីកាកឺម ក្នុងមួយថ្ងៃគាត់ប្រឡាក់បានត្រីពី ៨ទៅ១០ គីឡូក្រាម ទៅតាមការនេសាទរបស់អ្នកនេសាទ ក្នុងនោះត្រីក្តចិន លក់ក្នុងតម្លៃ ៣០ ០០០រៀលក្នុងមួយគីឡូក្រាម និងត្រីកាកឺម ៤០ ០០០រៀលក្នុងមួយគីឡូក្រាម ដល់ឈ្មួញនៅទីក្រុងភ្នំពេញ និងទីផ្សារនៅក្នុងតំនប់។