មាតិកា
ចុះពិនិត្យទីដីមួយកន្លែងនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៥ មិថុនា ២០២១
69
ថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានដឹកនាំមន្ត្រីរជំនាញព្រៃឈើចំនួន ៣រូប សហការជាមួយក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីដីមួយកន្លែង តាមសំណើឈ្មោះ លឹម ហ៊ុយឡេង ដែលមានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពេលរសៀលថ្ងៃដដែល បានសហការជាមួយ ក្រុមការងាររបស់ក្រុមហ៊ុន ឋានសួគ៌ ចំកាត់ ដែលមានទីតាំងស្ថិតនៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ដើម្បីកំណត់ព្រំ ឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wild Aid ដាំស្តារព្រៃឈើឡើងវិញ ដែលបានMoU ជាមួយក្រុមហ៊ុន។ រួមទាំងបានចុះពិនិត្យគ្រួសារដែលបានដាំដំណាំម្រេចនៅក្នុងដីក្រុមហ៊ុន។
ចំនួនអ្នកចូលទស្សនា
Flag Counter