ចេញផ្សាយ ០៥ មិថុនា ២០២១
74
ថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១
មន្ត្រីកម្មវិធីAspire និងភ្នាក់ងារផ្សព្វផ្សាយឃុំសំរុង បានចុះពិនិត្យមើលការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ របស់កសិករ ហង់ ចាន់ធា និងកសិករ ស៊ឹម វណ្ណារ៉េត រស់នៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថាកសិករបានដាំដំណាំបន្លែយកស្លឹកប្រកបដោយសុវត្តិភាព ដោយកសិករនិយាយថា មុនទទួលបានផ្ទះសំណាញ់ ក្នុងរដូវភ្លៀងគាត់ពិបាកក្នុងការដាំដុះបន្លែយកស្លឹកណាស់ ព្រោះមានសត្វល្អិតចង្រៃស៊ីបំផ្លាញស្លឹក និងទឹកភ្លៀងដែលធ្វើឱ្យរលួយស្លឹក ដាំដុះមិនសូវបានផល តែក្រោយបានដាំបន្លែក្នុងផ្ទះមួយរយៈកន្លងមកនេះសង្កេតឃើញថាបន្លែរបស់គាត់មានការលូតលាស់ល្អ និងរងផលប៉ះពាល់ពីកត្តាអាកាសធាតុ។ កសិករបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្រ្តីកសិកម្មដែលយកចិត្តទុកដាក់ពីការបង្កបង្កើនផលដំណាំរួមរបស់កសិករ និងថែមបានផ្តល់នូវផ្ទះសំណាញ់ដល់គាត់ ដែលធ្វើឱ្យគាត់អាចបង្កើនផលិតភាពលើការដាំដុះដំណាំបានគ្រប់រដូវ។