មាតិកា
ពិធីចែកធាតុចូលកសិកម្មដល់សមាជិកបណ្តុំអាជីវកម្មដំណាំស្រូវ នៅឃុំជើងគោ ឃុំសាមគ្គី និងឃុំទឹកល្អក់
ចេញ​ផ្សាយ ០៣ មិថុនា ២០២១
83
ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក អនុប្រធានមន្ទីរ លោកប្រធានក្រុមប្រឹក្សាកម្មវិធី Aspire និងក្រុមការងារ រួមទាំងមន្ត្រីក្រឱវាទ បើកពិធីចែកធាតុចូលកសិកម្មដល់សមាជិកបណ្តុំអាជីវកម្មដំណាំស្រូវ នៅឃុំជើងគោ ឃុំសាមគ្គី និងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ និងសមាជិកក្នុងបណ្តុំអាជីវកម្មដំណាំស្រូវទាំង ១១១គ្រួសារ ដែលមានជីស្មើនឹង ២២២បាវ ក្នុងនោះ÷ ១/ឃុំជើងគោ: មានចំនួន ៥៦គ្រួសារ ដែលមួយគ្រួសារទទួលបាន ជីចំនួន ២បាវ មានជី D.A.P ចំនួន ១បាវ និងជីអ៊ុយរ៉េចំនួន ១បាវ។ ២/ឃុំសាមគ្គី: មានចំនួន ៣៥គ្រួសារ ដែលមួយគ្រួសារទទួលបាន ជីចំនួន ២បាវ មានជី D.A.P ចំនួន ១បាវ និងជីអ៊ុយរ៉េចំនួន ១បាវ។ ៣/ឃុំជើងគោ: មាន ២០គ្រួសារ ដែលមួយគ្រួសារទទួលបាន ជីចំនួន ២បាវ មានជី D.A.P ចំនួន ១បាវ និងជីអ៊ុយរ៉េចំនួន ១បាវ។ ចំពោះកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលគ្រប់គ្រងដោយមន្ទីរកសិកម្មខេត្ត ធ្វើការចែកធាតុចូលកសិកម្មដល់កសិករ ដើម្បីបង្កើនផលិតភាពកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី និងការកែច្នៃផលិតផលកសិកម្មផ្សេង...ឱ្យមានការកើនឡើងនូវប្រាក់ចំណូលដល់គ្រួសារ កសិករ ក្នុងគោលបំណងជួយកាត់បន្ថយភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅឆ្នាំ២០២១ មន្ទីរកសិកម្មបានបង្កើតបណ្តុំអាជីកម្មកសិកម្ម ចំនួន ១៧បណ្តុំ ស្មើនឹង ៨៣៩គ្រួសារ ក្នុងនោះ បណ្តុំអាជីកម្ម÷ បន្លែ ៤បណ្តុំ ដំណាំស្រូវមាន ២បណ្តុំ ចិញ្ចឹមមាន់ ៣បណ្តុំ ចិញ្ចឹមទា ១បណ្តុំ ចិញ្ចឹមគោ ១បណ្តុំ ចិញ្ចឹមក្តាម ១បណ្តុំ ចិញ្ចឹមត្រីអណ្តែត ១បណ្តុំ ចិញ្ចឹមកង្កែប ១បណ្តុំ កែច្នៃត្រីប្រលាក ១បណ្តុំ និងបង្គាក្រៀម ១បណ្តុំ។
ចំនួនអ្នកចូលទស្សនា
Flag Counter