ចេញផ្សាយ ០១ មិថុនា ២០២១
108
ថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១
មន្ត្រីកម្មវិធីAspire និងមន្ត្រីផ្សព្វផ្សាយឃុំសំរុង បានចុះពិនិត្យការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ នៅក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទើបបានបញ្ចប់ការសាងសង់នាពេលថ្មីៗកន្លងទៅ ជាលទ្ធផលឃើញថា÷
១/កសិករ នួន ធីវ រស់នៅភូមិសំរុងក្រោម កំពុងដំណើរការដាំដុះស្ពៃក្រញាញ់ និងផ្ទីស។
២/កសិករ ហង់ ចាន់ធា រស់នៅភូមិសំរុងកណ្ដាល ដាំស្ពៃក្រញាញ់ និងខាងក្រៅផ្ទះសំណាញ់មានដាំត្រប់ននោង និងម្រះ លើផ្ទៃដី ៥អា ទទួលបានផល ២០គីឡូក្រាម លក់ក្នុងតម្លៃ ៣ ០០០រៀល ក្នុងមួយគីឡូក្រាម។
៣/កសិករ ស៊ឹម វណ្ណារ៉េត រស់នៅក្នុងភូមិសំរុងកណ្តាល កំពុងដាំ ស្ពៃក្រញ៉ាញ់ក្នុងផ្ទះសំណាញ់។
បញ្ជាក់ផងដែរថា ក្នុងឃុំសំរុង មន្ទីរកសិកម្មខេត្ត បានផ្តល់ផ្ទះសំណាញ់ចំនួន ៣ខ្នង ជូនដល់កសិករ ដើម្បីអាចដាំដំណាំបន្លែច្រើនប្រភេទ ជាពិសេសដំណាំយកស្លឹក បានទាំងរដូវប្រាំង និងវស្សា។