ចេញផ្សាយ ៣០ ឧសភា ២០២១
77
ថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១
មន្ត្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១÷
១/ស្រុកព្រៃនប់÷
-ការភ្ជួររាស់: អនុវត្តបាន ៧០ហិកតា បូកយោងចំនួន ៥៦៧៨ហិកតា ស្មើនឹង ៥០.៥២ភាគរយ នៃផែនការប្រចាំឆ្នាំ។
-ព្រោះ: អនុវត្តបាន ៦៨ហិកតា បូកយោងចំនួន ៤៣៧០ហិកតា ស្មើនឹង ៣៨.៨៨ភាគរយ នៃផែនការប្រចាំឆ្នាំ។
២/ស្រុកកំពង់សីលា÷
-ការភ្ជួររាស់: អនុវត្តបាន ២២ហិកតា បូកយោងចំនួន ៦៣៦ហិកតា ស្មើនឹង ៣៦.១៤ភាគរយ នៃផែនការប្រចាំឆ្នាំ។
-ព្រោះ: អនុវត្តបាន ៣៣ហិកតា បូកយោងចំនួន ៥៤៤ហិកតា ស្មើនឹង ៣០.៩១ភាគរយ នៃផែនការប្រចាំឆ្នាំ។
+សរុបទូទាំងខេត្ត÷
-ការភ្ជួររាស់: អនុវត្តបាន ៩២ហិកតា បូកយោងចំនួន ៦៣១៤ហិកតា ស្មើនឹង ៤៨.៥៧ភាគរយ នៃផែនការប្រចាំឆ្នាំ។
-ព្រោះ: អនុវត្តបាន ១០១ហិកតា បូកយោងចំនួន ៤៩១៤ហិកតា ស្មើនឹង ៣៧.៨០ភាគរយ នៃផែនការប្រចាំឆ្នាំ។