មាតិកា
ការចុះស្រង់ទិន្នន័យការបង្ករបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៤ ឧសភា ២០២១
104
ថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មន្ត្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១÷ ១/ស្រុកព្រៃនប់÷ -ការភ្ជួររាស់: អនុវត្តបាន ៣៧ហិកតា បូកយោងចំនួន ៥១៨៧ហិកតា ស្មើនឹង ៤៦.១៥ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ៤០ហិកតា បូកយោងចំនួន ៣៧៨៧ហិកតា ស្មើនឹង ៣៣.៦៩ភាគរយ នៃផែនការប្រចាំឆ្នាំ។ ២/ស្រុកកំពង់សីលា÷ -ការភ្ជួររាស់: អនុវត្តបាន ១០ហិកតា បូកយោងចំនួន ៥៤០ហិកតា ស្មើនឹង ៣០.៦៨ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ៣០ហិកតា បូកយោងចំនួន ៣៧៣ហិកតា ស្មើនឹង ២១.១៩ភាគរយ នៃផែនការប្រចាំឆ្នាំ។ +សរុបទូទាំងខេត្ត÷ -ការភ្ជួររាស់: អនុវត្តបាន ៤៧ហិកតា បូកយោងចំនួន ៥៧២៧ហិកតា ស្មើនឹង ៤៤.០៥ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ៧០ហិកតា បូកយោងចំនួន ៤១៦០ហិកតា ស្មើនឹង ៣២.០០ភាគរយ នៃផែនការប្រចាំឆ្នាំ។
ចំនួនអ្នកចូលទស្សនា
Flag Counter