មាតិកា
ការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករជាប់ចត្តាឡីស័កចំនួន៧គ្រួសារ
ចេញ​ផ្សាយ ២៣ ឧសភា ២០២១
92
ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីលោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ បានចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករជាប់ចត្តាឡីស័កចំនួន៧គ្រួសារ ព្រមទាំងនាំអំណោយឧបត្ថម្ភជូនបងប្អូនក្នុងមួយគ្រួសារៗទទួលបាន÷ • អង្ករ ២៥ គីឡូក្រាម • មី ១ កេស • ទឹកត្រី ១ យួរ • ត្រីខ ១ឡូ • ប្រេងឆា ១ ដប • ពងទា ២០ គ្រាប់ • ថវិកា ៤ ម៉ឺនរៀល ជាមួយគ្នានេះ លោកប្រធានមន្ទីរក៏បានចាត់ចែងជួយសាបព្រោះស្រូវជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៣២ហិកតា ដោយសារតែពលរដ្ឋម្ចាស់ស្រែមិនទាន់អាចចេញពីផ្ទះទៅធ្វើស្រែបាន។ លោក នេន ចំរើន បានឱ្យដឹងថា ការព្រោះស្រូវនេះក៏ជាសំខាន់សម្រាប់ពួកគាត់ ដើម្បីឱ្យទាន់រដូវ ព្រោះបើមិនសាបព្រោះក្នុងពេលនេះ វាអាចរងផលបះពាល់ប្រមូលផលមិនទាន់រដូវខ្យល់បោកបក់ចុងរដូវនាំអោយខូចខាតប្រមូលផលមិនទាន់ ដូចនេះក្រុមការងារត្រូវតែជួយសម្រួលដល់ពួកគាត់ភ្លាមៗ។
ចំនួនអ្នកចូលទស្សនា
Flag Counter