ចេញផ្សាយ ២១ ឧសភា ២០២១
71
ថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១
មន្ត្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១÷
១/ស្រុកព្រៃនប់÷
-ការភ្ជួររាស់: អនុវត្តបាន ៨៣ហិកតា បូកយោងចំនួន ៤៩៩៧ហិកតា ស្មើនឹង ៤៤.៤៦ភាគរយ នៃផែនការប្រចាំឆ្នាំ។
-ព្រោះ: អនុវត្តបាន ៤៨ហិកតា បូកយោងចំនួន ៣៥៩៣ហិកតា ស្មើនឹង ៣១.៩៧ភាគរយ នៃផែនការប្រចាំឆ្នាំ។
២/ស្រុកកំពង់សីលា÷
-ការភ្ជួររាស់: អនុវត្តបាន ១៥ហិកតា បូកយោងចំនួន ៥០៩ហិកតា ស្មើនឹង ២៨.៩២ភាគរយ នៃផែនការប្រចាំឆ្នាំ។
-ព្រោះ: អនុវត្តបាន ៣០ហិកតា បូកយោងចំនួន ២៨៦ហិកតា ស្មើនឹង ១៦.២៥ភាគរយ នៃផែនការប្រចាំឆ្នាំ។
+សរុបទូទាំងខេត្ត÷
-ការភ្ជួររាស់: អនុវត្តបាន ៩៨ហិកតា បូកយោងចំនួន ៥៥០៦ហិកតា ស្មើនឹង ៤២.៣៥ភាគរយ នៃផែនការប្រចាំឆ្នាំ។
-ព្រោះ: អនុវត្តបាន ៧៨ហិកតា បូកយោងចំនួន ៣៨៧៩ហិកតា ស្មើនឹង ២៩.៨៤ភាគរយ នៃផែនការប្រចាំឆ្នាំ។