ចេញផ្សាយ ២១ ឧសភា ២០២១
97
ថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដឹកនាំក្រុមការងារទីប្រឹក្សាកម្មវិធីAspire និងភ្នាក់ងារផ្សព្វផ្សាយឃុំចំនួន ២រូប ចុះត្រួតពិនិត្យតាមដានបណ្ដុំអាជីវកម្មចិញ្ចឹមត្រី និងសម្របសម្រួលជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំក្នុងការជ្រើសរើសសមាជិកបណ្ដុំអាជីវកម្មថ្មីត្រីប្រឡាក់ នៅឃុំ កំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល ទីកន្លែងមានលក្ខណៈសមរម្យ និងមានអនាម័យល្អ និងត្រីងៀតប្រលាក់ទាំងពីរប្រភេទនោះមានកសិករអាចធ្វើបានចំនួន ១០គីឡូក្រាមក្នុងមួយថ្ងៃ លក់ដល់ឈ្មួញនៅទីក្រុងភ្នំពេញ និងលក់រាយតាមតំបន់ផ្សេងៗ ដោយត្រី ក្ដចិន លក់ ក្នុងតម្លៃ ៤០ ០០០រៀល ក្នុងមួយគីឡូក្រាម និងត្រី កាកើម លក់ក្នុងតម្លៃ ៣២ ០០០រៀលមក្នុងមួយគីឡូក្រាម។