ចេញផ្សាយ ២០ ឧសភា ២០២១
84
ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលផ្ទះសំណាញ់ ចំណុចផ្ទះឈ្មោះ គួយ រក្សា រស់នៅភូមិក្រាំងអាត់ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា បានសម្រេចជាស្ថាពរ និងបន្តចុះមើលការសាងសងកន្លែងប្រមូលផ្តុំកសិផលលក់ដែលស្ថិតនៅផ្ទះអនុប្រធានបណ្តុំ ស៊ិន ប៉ាល់ ភេទប្រុសរស់នៅភូមិថ្មី ឃើញថាសម្រេចបាន៩០ភាគរយហើយ។