មាតិកា
ការចុះស្រង់ទិន្នន័យការបង្ករបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១
ចេញ​ផ្សាយ ២០ ឧសភា ២០២១
88
ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ មន្ត្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១÷ ១/ស្រុកព្រៃនប់÷ -ការភ្ជួររាស់: អនុវត្តបាន ១២៤ហិកតា បូកយោងចំនួន ៤៩១៤ហិកតា ស្មើនឹង ៤៣.៧២ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ១២៤ហិកតា បូកយោងចំនួន ៣៥៤៥ហិកតា ស្មើនឹង ៣១.៥៤ភាគរយ នៃផែនការប្រចាំឆ្នាំ។ ២/ស្រុកកំពង់សីលា÷ -ការភ្ជួររាស់: អនុវត្តបាន ២៦ហិកតា បូកយោងចំនួន ៤៩៤ហិកតា ស្មើនឹង ២៨.០៧ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ៣៨ហិកតា បូកយោងចំនួន ២៥៦ហិកតា ស្មើនឹង ១៤.៥៥ភាគរយ នៃផែនការប្រចាំឆ្នាំ។ +សរុបទូទាំងខេត្ត÷ -ការភ្ជួររាស់: អនុវត្តបាន ១៥០ហិកតា បូកយោងចំនួន ៥៤០៨ហិកតា ស្មើនឹង ៤១.៦០ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ១៦២ហិកតា បូកយោងចំនួន ៣៨០១ហិកតា ស្មើនឹង ២៩.២៤ភាគរយ នៃផែនការប្រចាំឆ្នាំ។
ចំនួនអ្នកចូលទស្សនា
Flag Counter