ចេញផ្សាយ ១៩ ឧសភា ២០២១
98
ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១
មន្ត្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១÷
១/ស្រុកព្រៃនប់÷
-ការភ្ជួររាស់: អនុវត្តបាន ១១៤ហិកតា បូកយោងចំនួន ៤៧៩០ហិកតា ស្មើនឹង ៤២.៦២ភាគរយ នៃផែនការប្រចាំឆ្នាំ។
-ព្រោះ: អនុវត្តបាន ១៦៨ហិកតា បូកយោងចំនួន ៣៤២១ហិកតា ស្មើនឹង ៣០.៤៤ភាគរយ នៃផែនការប្រចាំឆ្នាំ។
២/ស្រុកកំពង់សីលា÷
-ការភ្ជួររាស់: អនុវត្តបាន ២០ហិកតា បូកយោងចំនួន ៤៨៨ហិកតា ស្មើនឹង ២៧.៧៣ភាគរយ នៃផែនការប្រចាំឆ្នាំ។
-ព្រោះ: អនុវត្តបាន ៣៣ហិកតា បូកយោងចំនួន ២១៨ហិកតា ស្មើនឹង ១២.៣៩ភាគរយ នៃផែនការប្រចាំឆ្នាំ។
+សរុបទូទាំងខេត្ត÷
-ការភ្ជួររាស់: អនុវត្តបាន ១៣៤ហិកតា បូកយោងចំនួន ៥២៧៨ហិកតា ស្មើនឹង ៤០.៦០ភាគរយ នៃផែនការប្រចាំឆ្នាំ។
-ព្រោះ: អនុវត្តបាន ២០១ហិកតា បូកយោងចំនួន ៣៦៣៩ហិកតា ស្មើនឹង ២៧.៩៩ភាគរយ នៃផែនការប្រចាំឆ្នាំ។