មាតិកា
ការចុះពិនិត្យវឌ្ឍនភាពនៃការធ្វើវារីវប្បកម្ម និងដាំកោងកាងតាមសហគមន៍នេសាទ
ចេញ​ផ្សាយ ១៩ ឧសភា ២០២១
186
ថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលបន្ទុកក្តាប់រូម បានចុះពិនិត្យវឌ្ឍនភាពនៃការធ្វើវារីវប្បកម្ម និងដាំកោងកាងតាមសហគមន៍នេសាទ ដោយទទួលលទ្ធផលដូចខាងក្រោម៖ ១/វារីវប្បករឈ្មោះ ជា វុទ្ធី នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ចិញ្ចឹមក្តាមថ្ម ២០០០ក្បាល ក្នុងកញ្ច្រែងជ័របណ្តែតទឹក ដោយផ្តល់ចំណីជាប្រភេទខ្យងក្រហម ដែលស៊ីបំផ្លាញដំណាំស្រូវកសិករ។ ជាក់ស្តែង ការប្រើខ្យងក្រហមជាចំណីធ្វើអោយ ក្តាមធំលឿន។ ២/ពិនិត្យការផ្លាស់ប្តូរ ត្រីស្ពង់ចិញ្ចឹម ពីស្រះមួយទៅស្រះមួយ នៅសហគមន៍នេសាទព្រៃនប់២ ក្នុងឃុំទឹកថ្លា។ ៣/រៀបចំកូនកោងកាងដែលបានបណ្តុះរួចដាក់ក្នុងកន្ត្រងប្ញស្សី នៅសហគមន៍ ចុងអូរ ដំណើរការបានល្អ។
ចំនួនអ្នកចូលទស្សនា
Flag Counter