ចេញផ្សាយ ១៤ ឧសភា ២០២១
71
ថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១
មន្ត្រីជំនាញកសិកម្ម សហការជាមួយភ្នាក់ផ្សព្វផ្សាយឃុំកំពង់សីលា បានចុះជួបកសិករ ឡេង ចន្ថា ក្នុងបណ្តុំអាជីវកម្មបន្លែរស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលគាត់មានផ្ទែដីចំនួន ១០ហិកតា ដោយដាំ ម្ចេស បន្លែ ២៥០ដើម ក្នុងផ្ទៃដីទំហំ ១៥០០ម៉ែត្រការ៉េ ដែលអាចប្រមូលផលបានចំនួន ៨គីឡូក្រាម ក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ១០ ០០០រៀល នៅផ្សារកំពង់សីលា។ បន្ចុប្បន្នគាត់កំពុងបន្តដាំកូនម្ទេសបន្ថែមទៀត លើសពីនេះគាត់មានលក់កូនម្ទេសទៀតផងដែរ ១ដើមតម្លៃ ៥ ៥០រៀល។ ក្រៅពីនេះគាត់មានដាំណាំជាច្រើនដូចជា ខ្នុរ ល្ហុង ចេក ស្វាយ.... រួមទាំងមានចិញ្ចឹមកង្កែបមេបា ចំនួន ២០ក្បាលទៀត គាត់មិនបង្កាត់ទេ។