មាតិកា
ការចុះស្រង់ទិន្នន័យការបង្ករបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៤ ឧសភា ២០២១
71
ថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មន្ត្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១÷ ១/ស្រុកព្រៃនប់÷ -ការភ្ជួររាស់: អនុវត្តបាន ១៥៩ហិកតា បូកយោងចំនួន ៤០៧៣ហិកតា ស្មើនឹង ៣៦.២៤ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ១១៣ហិកតា បូកយោងចំនួន ២៦៤៩ហិកតា ស្មើនឹង ២៣.៥៧ភាគរយ នៃផែនការប្រចាំឆ្នាំ។ ២/ស្រុកកំពង់សីលា÷ -ការភ្ជួររាស់: អនុវត្តបាន ៣១ហិកតា បូកយោងចំនួន ៣៩៥ហិកតា ស្មើនឹង ២២.៤៤ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ១៨ហិកតា បូកយោងចំនួន ១៤៩ហិកតា ស្មើនឹង ៨.៤៧ភាគរយ នៃផែនការប្រចាំឆ្នាំ។ +សរុបទូទាំងខេត្ត÷ -ការភ្ជួររាស់: អនុវត្តបាន ១៩០ហិកតា បូកយោងចំនួន ៤៤៦៨ហិកតា ស្មើនឹង ៣៤.៣៧ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ១៣១ហិកតា បូកយោងចំនួន ២៧៩៨ហិកតា ស្មើនឹង ២១.៥២ភាគរយ នៃផែនការប្រចាំឆ្នាំ។
ចំនួនអ្នកចូលទស្សនា
Flag Counter