មាតិកា
ការចុះឃាត់រថយន្តចំនួន ០២គ្រឿងម៉ាកសាំយ៉ុង ដឹកកូនគ្រែង
ចេញ​ផ្សាយ ១៣ ឧសភា ២០២១
105
ថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលបន្ទុកក្តាប់ររួម ដឹកនាំមន្ត្រីជំនាញជលផល សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធស្រុកព្រៃនប់ បានឃាត់រថយន្តចំនួន ០២គ្រឿងម៉ាកសាំយ៉ុង ដែលដឹកផលនេសាទ(កូនគ្រែងឈាម)គ្មានលិខិតអនុញ្ញាតចំនួន ៤៩០០ គីឡូក្រាម នៅចំំណុចភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផលនេសាទទាំងនោះដឹកចេញពីឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។ ជាលទ្ធផលខណ្ឌរដ្ឋបាលជលផល បានយកទៅលែងចូលក្មុងសមុទ្រវិញ ស្ថិតក្នុងសហគមន៍នេសាទព្រៃនប់២ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter