ចេញផ្សាយ ១១ ឧសភា ២០២១
71
ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំក្រុមការងារកម្មវិធី ASPIRE ថ្នាក់ខេត្ត មន្ត្រីថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះត្រួតពិនិត្យដំណីរការសាងសង់ផ្ទះសំណាញ់នៅឃុំសាមគ្គី ឃុំសំរុង និងឃុំព្រៃនប់ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លទ្ធផលនៃការសាងសង់ផ្ទះសំណាញ់ចំនួន ៨កន្លែងបានសម្រេចប្រហែល៧០ភាគរយគឺក្រុមជាងបានតម្លើងគ្រោងដែករួចរាល់ ចំណែក២កន្លែងទៀតបានចាក់បង្គោលទម្ររួច។