ចេញផ្សាយ ០៧ ឧសភា ២០២១
76
ថ្ងៃស្រុក ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ លោកប្រធានក្រុមការងារទីប្រឹក្សាកម្មវិធី Aspire ដឹកនាំភ្នាក់ងារផ្សព្វផ្សាយឃុំ ចុះត្រួតពិនិត្យទីតាំងសាងសង់ផ្ទះសំណាញ់ចំនួន៥ទីតាំងនៅឃុំព្រៃនប់ ឃុំសំរុង ឃុំសាមគ្គី ឃុំទឹកល្អក់ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានចុះត្រួតពិនិត្យបណ្តុំអាជីវកម្មចិញ្ជឹមត្រីឆ្តោ និងចិញ្ចឹមទាកាប នៅឃុំសាមគ្គី អណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំពោះការសាងសង់ ផ្ទះសំណាញ់ដែលមានការកែប្រែចំនួន ១ទីតាំង ក្រុមការងារខេត្តបានសម្របសម្រួលហើយ ដោយ កសិករបណ្តុំបន្លែព្រមចេញសម្ភារៈចាក់បង្គោលថ្មីឡើងវិញ (សូមបញ្ជាក់កសិករចាស់តែទីតាំងថ្មី) បញ្ជីសាងសង់ផ្ទះសំណាញ់សូមរក្សានៅដដែល។ ម៉្យាងវិញទៀតមណ្ឌលប្រមូលមួយកន្លែង ត្រូវបានប្តូរទីតាំងថ្មីទៅភូមិបន្ទាយព្រែក ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ជំនួសវិញ បញ្ជីមណ្ឌលប្រមូលផ្តុំបន្លែ មាន់ និងត្រូវរៀបចំជាថ្មីឡើងវិញ។