មាតិកា
ការចុះស្រង់ទិន្នន័យការបង្ករបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៧ ឧសភា ២០២១
84
ថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ មន្ត្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១÷ ១/ស្រុកព្រៃនប់÷ -ការភ្ជួររាស់: អនុវត្តបាន ៧០ហិកតា បូកយោងចំនួន ២៩៣៤ហិកតា ស្មើនឹង ២៦.១០ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ៣៣ហិកតា បូកយោងចំនួន ១៧១២ហិកតា ស្មើនឹង ១៤.៩៣ភាគរយ នៃផែនការប្រចាំឆ្នាំ។ ២/ស្រុកកំពង់សីលា÷ -ការភ្ជួររាស់: អនុវត្តបាន ៣៦ហិកតា បូកយោងចំនួន ២២៥ហិកតា ស្មើនឹង ១២.៧៨ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ១២ហិកតា បូកយោងចំនួន ៦៩ហិកតា ស្មើនឹង ៣.៩២ភាគរយ នៃផែនការប្រចាំឆ្នាំ។ +សរុបទូទាំងខេត្ត÷ -ការភ្ជួររាស់: អនុវត្តបាន ១០៦ហិកតា បូកយោងចំនួន ៣១៥៩ហិកតា ស្មើនឹង ២៤.៣០ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ៤៥ហិកតា បូកយោងចំនួន ១៧៨១ហិកតា ស្មើនឹង ១៣.៧០ភាគរយ នៃផែនការប្រចាំឆ្នាំ។
ចំនួនអ្នកចូលទស្សនា
Flag Counter