ចេញផ្សាយ ២៣ មេសា ២០២១
123
ថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១
ក្រុមការងារកម្មវិធីAspire និងភ្នាក់ងារផ្សព្វផ្សាយឃុំសំរុង បានចុះត្រួតពិនិត្យការសាងសង់ស្នាក់ការប្រមូលផ្ដុំផលិតផលកសិកម្ម នៅភូមិសំរោងក្រោម ឃសំរង ព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថាក្រុមជាងកំពុងរៀបគ្រឹះក្រោម និងចាក់សសរ។ មួយវិញទៀតបានចុះត្រួតពិនិត្យការដាំដុះបន្លែរបស់កសិករចំនួន ៣គ្រួសារ
១/កសិករ នួន ធីវ ដាំត្រប់បេះបានចំនួន ៥០គីឡូក្រាមក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ២០០០រៀល ក្នុងមួយគីឡូក្រាម និងត្រប់បេះបានចំនួន ៤០គីឡូក្រាម ក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ១៥០០រៀល ក្នុងមួយគីឡូក្រាម។
២/កសិករ ពុត រុន ដាំត្រប់ បេះបានចំនួន ៤០គីឡូក្រាម លក់ក្នុងតម្លៃ ២០០០រៀល ក្នុងមួយគីឡូក្រាម។
៣/កសិករ ប៉ែន សាមគ្គី ដាំត្រកួន បេះបានចំនួន ៦០គីឡូក្រាមក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ១៥០០រៀល និងត្រប់បេះបានចំនួន ៥០គីឡូក្រាម ក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ២០០០រៀល ក្នុងមួយគីឡូក្រាម។