មាតិកា
ការចុះត្រួតពិនិត្យការងារទីតាំងសាងសង់មណ្ឌលប្រមូលផ្តុំបន្លែ
ចេញ​ផ្សាយ ២០ មេសា ២០២១
114
ថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារកម្មវិធី ASPIRE និងភ្នាក់ងារផ្សព្វផ្សាយឃុំ ចុះត្រួតពិនិត្យការងារទីតាំងសាងសង់មណ្ឌលប្រមូលផ្តុំបន្លែ៖ ១/កសិករឈ្មោះ ហ៊ាប ចាន់ណាន ភេទប្រុស, កសិករដាំបន្លែ, លេខទូរស័ព្ទ ០១៦ ៣៤០ ៤៧២ នៅភូមិបឹងវែង, ឃុំវាលរេញ, ស្រុកព្រៃនប់។ ក្រុមហ៊ុន និងចាប់ផ្តើមសាងសង់ ទីតាំងទី៤ នៅក្នុងសប្តាហ៍នេះ។ ២/កសិករឈ្មោះ សេង ស្រីនិច ភេទស្រី, កសិករដាំបន្លែ, លេខទូរស័ព្ទ ០៧០ ៦២២ ៦០៦ នៅភូមិបឹងរាំង, ឃុំសាមគ្គី, ស្រុកព្រៃនប់ សាងសង់បាន ៦០ភាគរយ តាមការបញ្ជាក់របស់ ក្រុមជាង និងគ្រោងដំឡើងដំបូលនៅថ្ងៃស្អែក និងបញ្ចប់ការសាងសង់ ទាំងមូលនៅសប្តាហ៍ក្រោយ (ចុងខែ មេសា)។ ៣/មានចំនួន២ទីតាំងផ្សេងទៀតកំពង់ដំណើរការសាងសង់៖ (១) កសិករឈ្មោះ គង់ តក់ ភេទប្រុស, កសិករបកសាច់ក្តាម, លេខទូរស័ព្ទ ០១៦ ៣៨៤ ៤២០ នៅភូមិព្រែកប្រស់, ឃុំទឹកថ្លា, ស្រុកព្រៃនប់(បាន២០ភាគរយ), (២) កសិករឈ្មោះ ឃឹម សង ភេទប្រុស, កសិករដាំបន្លែ, លេខទូរស័ព្ទ ០៩៧ ៩០៤ ៣៩៣៣ នៅភូមិសំរុងក្រោម, ឃុំសំរុង, ស្រុកព្រៃនប់ (បាន៥០ភាគរយ)។
ចំនួនអ្នកចូលទស្សនា
Flag Counter