ចេញផ្សាយ ១៣ មេសា ២០២១
231
ថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១
មន្ត្រីជំនាញជលផល និងភ្នាក់ងារផ្សព្វផ្សាយឃុំអូរត្រេះ បានចុះជួបកសិករ វ៉ាន់ សុខន រស់នៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាលទ្ធផលឃើញថាកសិករ បានធ្វើត្រីប្រលាក់បានប្រមាណ ១០គីឡូក្រាមក្នុងមួយថ្ងៃ ក្នុងមានត្រីកាឡាំង ត្រីក្តចិន និងត្រីបបែល ដែល ត្រីកាឡាំង លក់បានមួយ គីឡូក្រាម ៣៥ ០០០រៀល ទៅ ៤០ ០០០រៀល ត្រីក្តចិនលក់បាន ២៥ ០០០រៀល ទៅ ៣០ ០០០រៀល ត្រីបបែលងៀតលក់បាន៦០ ០០០រៀល ទៅ៨០ ០០០រៀល ក្នុងមួយគីឡូ ដល់ឈ្មួញនៅតាមបណ្តោយទីផ្សារក្នុងតំបន់។