ចេញផ្សាយ ១២ មេសា ២០២១
119
ថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ រួមជាមួយក្រុមការងារទីប្រឹក្សាខេត្ត មន្ត្រីថ្នាក់ស្រុកចំនួន ១រូប និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះជួបកសិករនៃបណ្ដុំអាជីវកម្មដំណាំបន្លែ និងចិញ្ចឹមមាន់ និងទា នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
១/កសិករ នួន ធីវ នៅភូមិសំរុងក្រោម ឃុំសំរុង ជាអ្នកដាំបន្លែផង និងជាអ្នកទិញផង ដែលដំណាំត្រប់ និងននោង របស់គាត់ប្រមូលផលបានចំនួន ១៩០គីឡូក្រាមក្នុងមួយថ្ងៃ និងប្រមូលទិញពីសមាជិកបណ្ដុំបានចំនួន ២៥០គីឡូក្រាមក្នុងមួយថ្ងៃ សរុប ៤៤០គីឡូក្រាមក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ២៥០០រៀល ក្នុងមួយគីឡូក្រាម។
២/កសិករ ហង្ស ចាន់ធា រស់នៅភូមិសំរុងក្រោម ឃុំសំរុង ចឹញ្ចឹមទាចំនួន ៤០០ក្បាល ផ្តល់ពងបានចំនួន ៣០០គ្រាប់ ក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ៤៥០រៀលក្នុងមួយគ្រាប់ និងចិញ្ចឹមមាន់សាច់ចំនួន ១៥០ក្បាល ទៀតលក់បាន ២២០ ០០រៀល។