ចេញផ្សាយ ១០ មេសា ២០២១
99
ថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១
មន្ត្រីបសុពេទ្យ និងភ្នាក់ងារផ្សព្វផ្សាយឃុំកំពង់សីលា បានចុះជួបកសិករ យិន វ៉ាន សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ រស់នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលគាត់មានមេពូជសរុបចំនួន ៣០ក្បាល រួមទាំងចិញ្ចឹមក្រួចបន្ថែមចំនួន ៦០ក្បាល ដោយគាត់មានមេពូជក្រួច ១ក្បាល ក្នុងតម្លៃ ៥០០០រៀល។ ក្រួច អាចផ្តល់ពងបានចំនួន ៥០ក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ២០០រៀល ក្នុងមួយគ្រាប់។ បន្ថែមពីនេះទៀតដោយគាត់ពិបាកក្នុងការយកពងក្រួចទៅផ្ញើរនៅទូរភ្ញាស់ របស់ កសិករឈ្មោះ ស៊ិន ប៉ាល់ ដែលជាសមាជិកក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ដូចគ្នា គាត់ក៏សម្រេចចិត្តទិញទូរភ្ញាស់១គ្រឿងដែលដាក់ពងក្រួចបានចំនួន ៣៨០ពង និងពងមាន់បានចំនួន ១១២ពង។