មាតិកា
ការចូលរួម​សម្របសម្រួលបកប្រែក្នុងគម្រោង Cambodia cold chain project ដែលជាគម្រោងរបស់នាយកដ្ឋានកសិឧស្សាហកម្មជាមួយJICA
ចេញ​ផ្សាយ ០៧ មេសា ២០២១
99
ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោក​ សុខ​ រឹទ្ធី​ ប្រធានការិយាល័យកសិឧស្សាហកម្ម និងលោក ណុំ​ ប៊ុនថន​ មន្រ្តី​ការិយាល័យ​ផែនការ គណនេយ្យ​ បាន​ចូលរួម​សម្របសម្រួលបកប្រែក្នុងគម្រោង Cambodia cold chain project ដែលជាគម្រោងរបស់នាយកដ្ឋានកសិឧស្សាហកម្មជាមួយJICA បានតម្លើង​ម៉ាស៊ីនផលិតទឹកកក​ និងបង្កើតកម្មវិធីសម្រាប់បញ្ជាម៉ាស៊ីនរួចរាល់​ ហើយថ្ងៃនេះផងដែរក៏បានធ្វើតេស្តសាកល្បង​ម៉ាស៊ីនផលិតទឹកកកដែលមានអ្នកបច្ចេកទេសជប៉ុន ២នាក់។ ​ជាលទ្ធផល​ឃើញថាម៉ាស៊ីនបានដំណើរការយ៉ាងរលូនតាមស្តង់ដារដែលបានកណត់ ក្នុងនោះផងដែរមាន: - សមត្ថភាព​ផលិតទឹកកកបាន ៤៥គីឡូក្រាមក្នុងមួយម៉ោង។ - ទឹកកកមានកម្រិតអំបិល ១ភាគរយ - ទឹកកកមានសីតុណ្ហភាព -២.១ - ប្រើប្រាស់អគ្គីសនី ៣.៧kw/h សូម​បញ្ជាក់​ថា​ទឹកកកនេះមានលក្ខណ:ពិសេសដោយវាមិនងាយនឹងរលាយ និងត្រជាក់បានយួជាងទឹកកកធម្មតាដែលសមស្របសម្រាប់ការក្លាស្សេផលនេសាទសមុទ្រឱ្យមានគុណភាពល្អ។
ចំនួនអ្នកចូលទស្សនា
Flag Counter