មាតិកា
ការចុះពិនិត្យមើលការចិញ្ចឹមទា និងមាន់របស់កសិករ ស៊ីវ យ៉េន រស់នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់
ចេញ​ផ្សាយ ០៦ មេសា ២០២១
108
ថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញបសុពេទ្យ និងភ្នាក់ងារផ្សព្វផ្សាយឃុំជើងគោ បានចុះពិនិត្យមើលការចិញ្ចឹមទា និងមាន់របស់កសិករ ស៊ីវ យ៉េន រស់នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផល គាត់ចិញ្ចឹមមាន់ចំនួន ៤០ក្បាល និងទាចំនួន ៥០ក្បាល។ កសិករនិយាយថា ការចិញ្ចឹមរបស់គាត់ដោយប្រើប្រាស់ចំណីផ្សំខ្លួនឯង មានកន្ទក់ ចុងអង្ករ និងបន្លែដែលអាចរកទិញនៅជុំវិញផ្ទះ មកធ្វើជាចំណី និងមិនសូវជាមានបញ្ហាជំងឺប៉ុន្មានទេ។ មាន់ទារបស់គាត់លក់ទៅអ្នកភូមិ និងទីផ្សារមួយចំនួនតូច មាន់មួយគីឡូក្រាមតម្លៃ ២០ ០០០រៀល និងទីទាកាប៉ាតម្លៃ ១៥០០០ពាន់រៀល គួបផ្សំបន្ថែមការងារប្តីរបស់គាត់។
ចំនួនអ្នកចូលទស្សនា
Flag Counter