ចេញផ្សាយ ០៥ មេសា ២០២១
96
ថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១
មន្ត្រីជំនាញកសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយឃុំទឹកល្អក់ បានចុះពិនិត្យមើលការដាំដុះដាំណាំរួមផ្សំរបស់កសិករ ទី រ៉ាន នៅក្នុងភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដាំដំណាំលើផ្ទៃដីទំហំដី ១៥អា រួមមានស្ពៃ សណ្តែកគួរ ជី ត្រសក់ ដែលគាត់អាចប្រមូលផលបានសរុបចំនួន ១៥គីឡូក្រាមក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ៣ ០០០រៀល និង ៤ ០០០រៀល។