ចេញផ្សាយ ០២ មេសា ២០២១
83
ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១
មន្ត្រីជំនាញកសិកម្ម សហការភ្នាក់ងារផ្សព្វផ្សាយឃុំសាមគ្គី បានចុះពិនិត្យមើលការដាំដុះដំណាំរួមផ្សំ របស់កសិករ រស់នៅភូមិបឹងរាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដី ២០អា មានសណ្ដែកគួរ ត្រសក់ ទ្រាប់ ពោតបារាំង ក្នុងនោះ÷
-សណ្តែកគួរ បេះបានចំនួន ៥គីឡូក្រាម លក់ក្នុងតំម្លៃ ២ ០០០រៀលក្នុងមួយគីឡូ។
-ត្រប់ បេះបានចំនួន ២០គីឡូក្រាមក្នុងមួយថ្ងៃ លក់តម្លៃ ២ ០០០រៀលក្នុងមួយគីឡូក្រាម។
-ពោត បេះបានចំនួន ៣គីឡូក្រាមក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ៣០០០រៀលក្នុងមួយគីឡូក្រាម។
-ត្រសក់ បេះបានចំនួន ៣គីឡូក្រាម លក់ក្នុងតម្លៃ ២ ០០០រៀល ក្នុងមួយគីឡូក្រាម។