ចេញផ្សាយ ០១ មេសា ២០២១
149
ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១
មន្ត្រីការិយាល័យកសិឧស្សាហកម្ម សហការជាភ្នាក់ងារផ្សព្វផ្សាយឃុំទួលទទឹង ការចុះពិនិត្យមើលការធ្វើបង្គាក្រៀមរបស់កសិករ អ៊ុង ស្រីមុំ និងកសិករ អ៊ុង ស្រីពៅ រស់នៅភូមិជម្ពីរ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល កសិករ បានធ្វើបង្គាព្រែកក្រៀម ហាលរយៈពេល ៤ទៅ៥ថ្ងៃ មានអនាម័យល្អ ដោយប្រើប្រាស់នូវរានហាលដែលមន្ទីរកសិកម្មខេត្តព្រះសីហនុ ចែកជូន លក់ក្នុងតម្លៃ ២១ ០០០០រៀល មានលេខទូរស័ព្ទ កសិករ អ៊ុង ស្រីមុំ ០៩៧ ៦៨៩១ ៦៨៦ និងកសិករ អ៊ុង ស្រីពៅ លេខទូរស័ព្ទ ០៦៦ ៩៩៦៦០៩។