ចេញផ្សាយ ០១ មេសា ២០២១
78
ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១
ភ្នាក់ងារផ្សព្វផ្សាយឃុំកំពង់សីលា បានជួយរកឈ្មួញទិញមាន់ជូនកសិករ ខាន់ កុសល្យ សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ រស់នៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលត្រូវការលក់មាន់ចំនួន ៣០ក្បាល ស្មើនឹង ៣៥គីឡូក្រាម ក្នុងតម្លៃ ២០ ០០០រៀល ដែលទទួលបានថវិកាចំនួន ៧០០ ០០០រៀល។ បញ្ជាក់ដែរថា មុនចូលក្នុងបណ្តុំអាជីវកម្មគាត់មានមាន់ត្រឹមតែ ១០ក្បាលប៉ុណ្ណោះ បច្ចុប្បន្នមាន់របស់គាត់កើនដល់ ១០០ក្បាល។