ចេញផ្សាយ ៣០ មីនា ២០២១
77
ថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១
មន្ត្រីជំនាញជលផល សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំទំនប់រលក ចុះពិនិត្យមើលការចិញ្ចឹមត្រីឆ្ពង់របស់វារីវប្បករ សន ផល្លី ប្រធានបណ្តាអាជីវកម្មចិញ្ចឹមត្រី រស់នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ដែលបច្ចុប្បន្នគាត់បានដាក់កូនត្រីចំនួន ១៥០០កូន។ កូនត្រីដែលចិញ្ចឹម ទិញយកមកមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រខេត្តព្រះសីហនុ ក្នុងតម្លៃ ១០០០រៀលក្នុងមួយក្បាល។