ចេញផ្សាយ ២៧ មីនា ២០២១
75
ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
មន្ត្រីជំនាញកសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំបឹងតាព្រហ្ម បានចុះពិនិត្យការដាំដំណាំត្រសក់ស្រូវ និងដំណាំសណ្តែកគួរ របស់កសិកររស់នៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល÷
១/កសិករ លន រ៉េត រស់នៅភូមិភ្នំតូច ដាំត្រសក់ស្រូវក្នុងផ្ទៃដីចំនួន ០,២៥ ហិកតា ប្រមូលផលត្រសក់ស្រូវទុំបានចំនួន ៣៥គីឡូក្រាម ក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ១គ.ក្រតំលៃ២.០០០រៀលក្នុងមួយគីឡូក្រាម។
២/កសិករ នាង ឌុក រស់នៅភូមិបឹងជុំ ដាំសណ្តែកគួរលើផ្ទៃដីចំនួន ០,១០ហិកតា ប្រមូលផលបានចំនួន ១០ ទៅ ១៥ គីឡូក្រាមក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ២.០០០រៀល ក្នុងមួយគីឡូក្រាម។