ចេញផ្សាយ ២៧ មីនា ២០២១
101
ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
មន្ត្រីបសុពេទ្យ សហការជាមួយភ្នាក់ផ្សព្វផ្សាយឃុំកំពង់សីលា ចុះពិនិត្យមើលការចិញ្ចឹមមាន់របស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ឈ្មោះ ង៉ាន់ សាឡាត់ ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចិញ្ចឹមមាន់ពីមុនមាន ២០ក្បាល ឥឡូវមាន់របស់គាត់មានដល់ ៥០ក្បាល ដែលគាត់នឹងទុកធ្វើពូជបន្ថែម ដើម្បីបង្កើនការចិញ្ចឹមរបស់គាត់។ តាមការពិនិត្យឃើញថា គាត់បានចាក់វ៉ាក់សាំងការពារជំងឺផ្សេងតាមដំណាក់កាលរបស់មាន់ បន្ថែមពីនេះគាត់បានធ្វើអនាម័យទ្រុង ដាក់អំពូលភ្លើងផ្តល់កំដៅដល់កូនមាន់ និងផ្តល់ចំណី និងទឹកបានគ្រប់គ្រាន់ដល់មាន់របស់គាត់។