មាតិកា
ការចុះពិនិត្យទីតាំងសាងសង់របងថ្ម ០១កន្លែង ស្ថិតនៅចំណុចក្បែរអង់តែន០១៦
ចេញ​ផ្សាយ ២៦ មីនា ២០២១
94
ថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើ បានដឹកនាំមន្រ្តីជំនាញព្រៃចំនួន ០៥នាក់ សហការជាមួយអាជ្ញាធរស្រុក ភូមិបាលស្រុក បានចុះពិនិត្យទីតាំងសាងសង់របងថ្ម ០១កន្លែង ស្ថិតនៅចំណុចក្បែរអង់តែន០១៦ ក្នុងភូមិគគីរឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់ពីក្រុមការងារ ចុះដល់ទីតាំងជាក់ស្តែងពិនិត្យឃើញមានការសាងសង់របងថ្មរៀបឥដ្ឋ រួចមានប្រវែងប្រមាណជិត១០០០ម៉ែត្រ។ ហើយជាក់ស្តែងនៅកន្លែងកើតហេតុ ថ្ងៃនេះពុំមានសកម្មភាពធ្វើរបងទេ។ ក្រុមការងារបានជួបនិងសួរព័ត៌មានពីកម្មករសំណង់ ឈ្មោះ ជឿន រ៉ៃ និងមេការសំណង់ឈ្មោះ បួង ឌើយ អ្នកទាំងពីរបានប្រាប់ថា ខ្លួនមិនបានស្គាល់ឈ្មោះម្ចាស់ដីទេ ហើយថ្ងៃនេះដោយសារអស់សុីម៉ង់ផង ជាងផ្សេងទៀតសម្រាកដូច្នេះបានជាមិនបានធ្វើ។ ម៉្យាងទៀត ករណីនេះអាជ្ញាធរបានចុះមកធ្វើកិច្ចសន្យា ២ដងរួចមកហើយ។ ក្រុមការងារបានណែនាំផ្ទាល់មាត់ ឱ្យជាងនិងមេការបញ្ឈប់សកម្មភាពធ្វើរបងនេះជាបន្ទាន់។ ក្រុមការងារនឹងស្រាវជ្រាវរកឯកសារដែលឃុំបានចំណាត់ការកន្លងមកបន្ត។ មន្ត្រីជំនាញបានចុះយកនិយាមកា តាមសំណង់របងដែលបានធ្វើរួចដើម្បីផលិតផែនទី ដើម្បីផ្ទៀងផ្ទាត់។
ចំនួនអ្នកចូលទស្សនា
Flag Counter