ចេញផ្សាយ ២៦ មីនា ២០២១
77
ថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ ដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ចំនួន ៤នាក់ សហការជាមួយ កំលាំង គណ:បញ្ជាការស្រុកស្ទឹងហាវ សរុបចំនួន ២៤នាក់ ដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ បានចុះបង្ក្រាបបទល្មើស កាប់រានឈូសឆាយដីព្រៃឈើ និងសង់ខ្ទមអនាធិបតេយ្យ នៅជុំវិញចំណុចនិយាមការលេខ 1179829-351933 ស្ថិតក្នុងភូមិសាស្ត្រ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពេលចុះដល់ទីតាំង បានប្រទះឃើញ ត្រាក់ទ័រ គូប៊ូតា ពណ៌ស្លាទុំ ចំនួន ១គ្រឿង និងរណាយន្ត ពណ៌ស្លាទុំ ប្រភេទតូច ចំនួន ១គ្រឿង និងខ្ទមអនាធិបតេយ្យសង់ពីឈើមូលប្រក់ស័ង្កសី ចំនួន៣ខ្ទម។
បន្ទាប់ពីពិនិត្យឃើញជាក់ស្តែង ឃើញថាសកម្មភាព អារកាត់ឈើ បោះបង្គោលរបង សង់ខ្ទមអនាធិបតេយ្យ និងឈូសឆាយដីព្រៃឈើ។ ពេលឃើញសមត្ថកិច្ចទៅដល់ ពួកវាបានរត់គេចខ្លួនអស់។ ក្រុមការងារ សម្រេច យកកម្មករបើកត្រាក់ទ័រ ឱ្យខណ្ឌរដ្ឋបាលព្រៃឈើ ទៅបើកយកមកថែរក្សាទុកនៅសាលាស្រុកស្ទឹងហាវ÷
-ត្រាក់ទ័រ ប្រភេទគូប៊ូតាចំនួន ១គ្រឿង។
-ម៉ាស៊ីនរណារយន្ត ចំនួន ១គ្រឿង។
ក្រុមការងារក៏បានរុះរើវាយកំទេច ខ្ទមអនាធិបតេយ្យចោល នៅលើទីតាំងដី បានចំនួន ២ខ្ទម។