មាតិកា
ការចុះពិនិត្យការធ្វើត្រីប្រលាក់ហាលរបស់កសិករ ហោ សីហា រស់នៅភូមិ១ ឃុំទំនប់រលក
ចេញ​ផ្សាយ ២៤ មីនា ២០២១
80
ថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.១៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ មន្ត្រីការិយាល័យកសិឧស្សាកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំអូរត្រេះ បានចុះពិនិត្យការធ្វើត្រីប្រលាក់ហាលរបស់កសិករ ហោ សីហា រស់នៅភូមិ១ ឃុំទំនប់រលក់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ កសិករនិយាយថាត្រីដែលគាត់ទិញយកមកធ្វើជាត្រីប្រលាក់ជាត្រីស្រស់ល្អ មានដូចជាត្រីក្តចិន ត្រីក្រហម ត្រីសេក និងប្រភេទត្រីផ្សេងៗទៀត ធ្វើត្រីងៀតក្នុងមួយថ្ងៃបានចំនួន ១០គីឡូក្រាម ដោយគាត់ហាលរយៈមួយថ្ងៃមុនយកទៅលក់ ក្នុងតម្លៃចន្លោះពី ២០,០០០ ទៅ៣០ ០០០រៀល នៅតាមតំបន់រោងចក្រដោយខ្លួនឯង ឬឈ្មួញមកផ្ទាល់។ តាមការពិនិត្យឃើញថាត្រីងៀតរបស់គាត់ល្អ មានអនាម័យ និងធ្វើការហាលបានត្រឹមត្រូវ។
ចំនួនអ្នកចូលទស្សនា
Flag Counter